Skip to main content

Posts

Showing posts from December, 2024

រមណីយដ្ឋានភ្នំបូកគោ

  ទីតាំង: ភ្នំបូកគោស្ថិតនៅក្នុងស្រុកត្រាចកោម ខេត្តកំពត ប្រមាណ 37 គីឡូម៉ែត្រ ពីក្រុងកំពត។ វាជាផ្នែកមួយនៃឧទ្យានជាតិបូកគោ ដែលគ្របដណ្តប់ដោយព្រៃឈើដ៏ស្រស់បៃតង និងបរិស្ថានធម្មជាតិ។ 1. វិហារថ្មដូនស្រី ភ្នំបូកគោ គឺជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណ ៤២គីឡូម៉ែត្រពីខេត្តកំពត ប្រមាណជាង១ម៉ោង។ ភ្នំបូកគោមានកម្ពស់១,០៧៥ម៉ែត្រ ដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិងបក្សាបក្សាជាច្រើនគួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់ភ្ញៀវទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញខេត្តកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ក្រៅពីនោះ ភ្ញៀវទេសចរអាចទស្សនាសំណង់អគារប្រវត្តិសាស្ត្រនានា វត្តសំពៅប្រាំ ទឹកជ្រោះ វាលស្រែ៥០០ ទេសភាពព្រៃឈើ រួមទាំងកាស៊ីណូថ្មី និងការហែលទឹកលេងកម្សាន្តនៅទឹកធ្លាក់ពពកវិលផងដែរ។ ទទួលទានអាហារដ៏មានផាសុកភាព បោះជំរំ មើលផ្កាយ និងស្នាក់នៅលក្ខណៈស្តង់ដានៅសណ្ឋាគារឋានសួគ៌បូកគោជាអ្វីដែលលោកអ្នកមិនអាចបំភ្លេចបា ន។ 2. សណ្ឋាគារបូកគោបុរាណ ឡឺ បូកគោ ផាឡេស គឺជាសំណង...