Skip to main content

រមណីយដ្ឋានភ្នំបូកគោ

 

ទីតាំង:

ភ្នំបូកគោស្ថិតនៅក្នុងស្រុកត្រាចកោម ខេត្តកំពត ប្រមាណ 37 គីឡូម៉ែត្រ ពីក្រុងកំពត។ វាជាផ្នែកមួយនៃឧទ្យានជាតិបូកគោ ដែលគ្របដណ្តប់ដោយព្រៃឈើដ៏ស្រស់បៃតង និងបរិស្ថានធម្មជាតិ។

1. វិហារថ្មដូនស្រី


ភ្នំបូកគោ គឺជាឧទ្យានជាតិមួយក្នុងចំណោមឧទ្យានជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណ ៤២គីឡូម៉ែត្រពីខេត្តកំពត ប្រមាណជាង១ម៉ោង។
ភ្នំបូកគោមានកម្ពស់១,០៧៥ម៉ែត្រ ដែលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិងបក្សាបក្សាជាច្រើនគួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់ភ្ញៀវទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញខេត្តកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។ ក្រៅពីនោះ ភ្ញៀវទេសចរអាចទស្សនាសំណង់អគារប្រវត្តិសាស្ត្រនានា វត្តសំពៅប្រាំ ទឹកជ្រោះ វាលស្រែ៥០០ ទេសភាពព្រៃឈើ រួមទាំងកាស៊ីណូថ្មី និងការហែលទឹកលេងកម្សាន្តនៅទឹកធ្លាក់ពពកវិលផងដែរ។ទទួលទានអាហារដ៏មានផាសុកភាព បោះជំរំ មើលផ្កាយ និងស្នាក់នៅលក្ខណៈស្តង់ដានៅសណ្ឋាគារឋានសួគ៌បូកគោជាអ្វីដែលលោកអ្នកមិនអាចបំភ្លេចបា

ន។

2. សណ្ឋាគារបូកគោបុរាណ

ឡឺ បូកគោ ផាឡេស គឺជាសំណង់អគារប្រវតិ្តសាស្រ្តមួយដែលធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃ និងស្រស់ស្អាតនាសម័យក្រោមអាណានិគមនិយមបារាំង និងសង្គមរាស្រ្តនិយម។ 


ក្រោយពីត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរ សណ្ឋាគារមួយនេះក៏បានកែប្រែមុខមាត់ថ្មីទៅតាមសម័យកាល ប៉ុន្តែអគារទាំងមូលនៅតែមានសភាពរឹងមាំនៅឡើយរហូតដល់សព្វថ្ងៃនេះ ហើយនាពេលបច្ចុប្បន្ន ឡឺ បូកគោ ផាឡេស ត្រូវបានគេកំពុងជួលជុលអភិវឌ្ឍ និងលាបពណ៌ឡើងវិញដោយរក្សាទុកនូវទម្រង់ដើមទាំងស្រុង។

3. ទឹកជ្រោះផូកវាល

ទឹកជ្រោះពពកវិល ជាទឹកជ្រោះនៅលើកំពូលភ្នំបូកគោ និងត្រូវបានគេដាក់ឈ្មោះឲ្យសមទៅនឹងទីកន្លែងមួយនេះដែលមានផ្ទាំងពពកនៅអណ្ដែតត្រសែតពីខាងលើជាប់មិនលោះពេល។ 


នៅក្នុងរដូវវស្សា ទឹកជ្រោះនេះមានសម្រស់ស្រស់ស្អាត និងអាចឲ្យភ្ញៀវទេសចរងូតលេងបាន។ នៅទីនេះ អ្នកអាចអង្គុយសម្រាកលំហែកាយ ដើរគយគន់ព្រៃព្រឹក្សា និងទទួលទានអាហារថ្ងៃត្រង់ដោយយកបរិវេណក្បែរទឹកជ្រោះ ឬ នៅខាងក្នុងភោជនីយដ្ឋានទឹកជ្រោះពពកវិលក៏បាន។

4. អាកាសធាតុត្រជាក់


ភ្នំបូកគោ ( Buko Mountain )

By

Local-guide N002

Date 28 Apr 2023

ភ្នំបូកគោស្ថិតក្នុងខេត្តកំពត។ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយក្នុងពេលបច្ចុប្បន្ននេះ។រមណីយដ្ឋានឋានសួគ៌បូកគោក៏មានរូបសំណាកលោកយាយម៉ៅដែលបានសាងសង់ឡើងនៅឆ្នាំ2010។ភ្ញៀវទេសចរដែលបានឡើងភ្នំបូកគោគឺមិនដែលរំលងការអុជធូបបន់ស្រន់និងថតរូបកំសាន្តនោះទេ។បងប្អូនអាចគយគន់ទេសភាព&ស្រូបខ្យល់អាកាសបរិសុទ្ធភ្នំបូកគោតាំងពីជើងភ្នំរហូតដល់កំពូលភ្នំតែម្ដង។








Comments